រហូតមកដល់ស.វ. ទី១៩ គឺក្នុងរាជ្យព្រះបាទអង្គឌួង (១៨៤១ - ១៨៦០) ប្រទេសខ្មែរនៅតែស្ថិតក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ។ ចាប់តាំងពីបានឡើងសោយរាជ្យមក ព្រះបាទអង្គឌួងទ្រង់តូចព្រះទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដែលពួកយួន និងសៀមប្រវ័ញ្ចយកទៅដោយខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដី និងគេចឲ្យផុតពីភាពចំណុះគេនេះ។
នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះមីស (Miche) ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំងជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ ណាប៉ូលេអុងទី៣បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោកដឺម៉ុងទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់ (១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោកដឺម៉ុងទីញីមកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។ សៀមបានកំហែងព្រះបាទអង្គឌួងថា បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមានដឺម៉ុងទីញីជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់គ្រឿងរាជកកុធភ័ណ្ឌថ្វាយមកព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅថ្ងៃទី១៩ តុលា ឆ្នាំ១៩៦០ ព្រះបាទអង្គឌួងបានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺសត្ថាច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថាព្រះបាទនរោត្ដម។

0 Comments