អាណាព្យាបាលបារាំងនៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣។ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូចិន) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។
0 Comments