សង្គមត្រូវបានបង្កើតឡើងក្រោយពីព្រះអង្គនរោត្តម សីហនុ បានដាក់រាជ្យក្នុងឆ្នាំ១៩៥៥ ហើយបានប្រទានរាជបល្ល័ង្កទៅឱ្យបិតាព្រះអង្គគឺ នរោត្តម សុរាម្រិត ដោយព្រះអង្គមានគោលបំណងចង់ផ្តោតទៅលើកិច្ចការងារនយោបាយ។
មូលដ្ឋានរបស់ចលនាមួយនេះគឺចាប់ផ្តើមដោយគណបក្សរាជានិយមតូចៗចំនួនបួននិងគណបក្សស្តាំនិយមរួមមាន'គណបក្សជ័យជម្នះទិសឥសាន្ត'របស់ដាប ឈួន និង'គណបក្សកំណែទម្រង់ខ្មែរ'របស់លន់ នល់។[៩] សីហនុបានពង្រីកមូលដ្ឋាននយោបាយនេះគឺដើម្បីយកឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៥។ បន្ទាប់ពីបានទទួលឯករាជ្យ សង្គមត្រូវបានគេចាត់ទុកថាជាគណបក្សសីហនុនិយម (បក្សដែលតែងគាំទ្រសីហនុ)។ សង្គមបានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥: ប៉ុន្តែការបោះឆ្នោតនេះត្រូវបានគេចោតប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងទៅបក្សប្រឆាំងដូចជាគណបក្សប្រជាធិបតេយ្យ និងក្រុមប្រជាជន។
0 Comments